មុនពេលការចាប់ផ្តើម
“ប៉ុន្តែ បើព្រះទ្រង់គ្មានដើមកំណើត និងទីបញ្ចប់ទេ ហើយតែងតែមានតាំងពីដើមមក តើទ្រង់កំពុងធ្វើអ្វី មុនពេលទ្រង់បង្កើតយើងមក? តើទ្រង់ចំណាយពេលរបស់ទ្រង់ ដោយរបៀបណា?” នេះជាសំណួរ ដែលក្មេងៗ សិស្សសាលារៀនថ្ងៃអាទិត្យ តែងតែសួរ ពេលដែលយើងជជែកគ្នា អំពីលក្ខណៈដ៏អស់កល្បរបស់ព្រះ។ ខ្ញុំធ្លាប់ឆ្លើយតបថា រឿងនេះ មានភាពអាថ៌កំបាំងបន្តិច។ ប៉ុន្តែ ថ្មីៗនេះ ខ្ញុំដឹងថា ព្រះគម្ពីរបានប្រទានឲ្យយើងមានចម្លើយ សម្រាប់សំណួរនេះ។
ពេលដែលព្រះយេស៊ូវអធិស្ឋាន ទៅកាន់ព្រះវរបិតាទ្រង់ ក្នុងបទគម្ពីរយ៉ូហាន ជំពូក១៧ ទ្រង់បានមានបន្ទូលថា “ឱព្រះវរបិតាអើយ … ទ្រង់បានស្រឡាញ់ទូលបង្គំ តាំងតែពីមុនកំណើតលោកីយ៍រៀងមក”(ខ.២៤)។ នេះហើយជាលក្ខណៈរបស់ព្រះ ដែលបានបើកបង្ហាញដល់យើង តាមរយៈអង្គព្រះយេស៊ូវ មុនពេលទ្រង់បង្កើតលោកិយ របស់សព្វសារពើ ព្រះទ្រង់ជាព្រះវរបិតា ដែលស្រឡាញ់ព្រះរាជបុត្រាទ្រង់ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ។ ពេលដែលព្រះយេស៊ូវ បានទទួលបុណ្យជ្រមុជទឹក ព្រះទ្រង់បានចាត់ព្រះវិញ្ញាណទ្រង់ ឲ្យយាងចុះមក ដូចជាសត្វព្រាប ហើយមានបន្ទូលថា “នោះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់”(ម៉ាថាយ ៣:១៧)។ លក្ខណៈចម្បងបំផុតនៃអត្តសញ្ញាណរបស់ព្រះ គឺសេចក្តីស្រឡាញ់ នៅក្នុងការទំនាក់ទំនងជាមួយមនុស្ស និងប្រទាននូវជីវិត។
យើងមានសេចក្តីពិតដែលគួរឲ្យស្រឡាញ់ និងមានការលើកទឹកចិត្តយ៉ាងខ្លាំង ដែលបាននិយាយអំពីព្រះនៃយើង!ការស្រឡាញ់គ្នាទៅវិញទៅមក នៅក្នុងការប្រកបទាក់ទង ដែលបង្ហាញចេញមក តាមរយៈសមាជិកនីមួយៗ នៃព្រះត្រៃឯក ដែលមានព្រះវរបិតា…
ការផ្លាស់ប្តូរទស្សនៈ
ស្រុកកំណើតរបស់ខ្ញុំ បានជួបប្រទះរដូវរងា ដែលមានសភាពធ្ងន់ធ្ងរបំផុត ក្នុងរយៈពេល៣០ឆ្នាំ។ ខ្ញុំបានចំណាយពេលជាច្រើនម៉ោង នៅក្នុងការជោគព្រឹល ដែលធ្លាក់មិនចេះឈប់ ជាហេតុធ្វើឲ្យសាច់ដុំខ្ញុំឈឺ។ ពេលនោះ ខ្ញុំក៏មានអារម្មណ៍ថា ការប្រឹងប្រែងរបស់ខ្ញុំ ដូចជាគ្មានផ្លែផ្កាអ្វីសោះ បានជាខ្ញុំបោះជំហានចូលក្នុងផ្ទះវិញ ទាំងគោះស្បែកជើងកវែងខ្លាំងៗ។ ប៉ុន្តែ ពេលចូលទៅដល់ខាងក្នុង ខ្ញុំក៏បានទទួលការស្វាគមន៍ពីកម្តៅភ្លើងក៏កក់ក្តៅ និងពីកូនៗរបស់ខ្ញុំ ដែលកំពុងជួបជុំគ្នា នៅជុំវិញភ្លើងនោះ។ ខណៈពេលដែលខ្ញុំសម្លឹងមើលទៅក្រៅផ្ទះ តាមមាត់បង្អួចផ្ទះខ្ញុំ ទស្សនៈដែលខ្ញុំមាន ចំពោះអាកាសធាតុក៏បានផ្លាស់ប្តូរទាំងស្រុង។ ខ្ញុំមិនបានគិតអំពីការងារ ដែលខ្ញុំត្រូវធ្វើជាបន្ថែមទៀតឡើយ ផ្ទុយទៅវិញ ខ្ញុំបានគយគន់សម្រស់នៃមែកឈើដែលបានកក និងមើលទៅព្រឹលដែលបានគ្របដណ្តប់ទេសភាពរដូវរងាដែលគ្មានពណ៌។
ពេលខ្ញុំអានទំនុកដំកើង ជំពូក៧៣ ខ្ញុំបានឃើញការពិពណ៌នារបស់លោកអេសាភ ដែលបានផ្លាស់ប្តូរពីការនិយាយអំពីការលំបាក ដែលធ្ងន់ធ្ងរជាងខ្ញុំ ទៅរកការនិយាយអំពីការល្អវិញ។ នៅដើមជំពូក គាត់បានពោលពាក្យដំងូរអំពីដំណើររបស់លោកិយ ដែលក្នុងនោះ មនុស្សអាក្រក់ហាក់ដូចជាបានទទួលរង្វាន់។ គាត់មានការសង្ស័យ អំពីតម្លៃនៃការរស់នៅ ខុសពីលោកិយ និងការរស់នៅដើម្បីប្រយោជន៍អ្នកដទៃ(ខ.១៣)។ ប៉ុន្តែ ពេលដែលគាត់បានចូលក្នុងទីបរិសុទ្ធរបស់ព្រះ ទស្សនៈគាត់ក៏បានផ្លាស់ប្តូរ(ខ.១៦-១៧) ដោយគាត់ចាំថា ព្រះទ្រង់នឹងជំនុះជម្រះលោកិយ នឹងជម្រះបញ្ហារបស់លោកិយ យ៉ាងឥតខ្ចោះ ហើយដែលសំខាន់ជាងនោះទៀត គឺគាត់ដឹងថា ការនៅជិតព្រះ គឺជាការដ៏គាប់ប្រសើរណាស់(ខ.២៨)។
ពេលដែលយើងមានការពិបាកចិត្ត ដោយសារបញ្ហា ដែលហាក់ដូចជាកើតឡើង មិនព្រមឈប់ឈរ យើងអាចចូលទៅក្នុងទីបរិសុទ្ធរបស់ព្រះ ដោយការអធិស្ឋាន…
ការស្រេកឃ្លានរកព្រះ
ថ្ងៃមួយ កូនស្រីខ្ញុំបានមកលេងចៅប្រុសខ្ញុំ ដែលមានអាយុ១ឆ្នាំ។ ខ្ញុំកំពុងតែរៀបចំខ្លួនចេញពីផ្ទះ ដើម្បីធ្វើកិច្ចការខ្លះ ប៉ុន្តែ គ្រាន់តែខ្ញុំដើរចេញពីបន្ទប់បានបន្តិច ចៅប្រុសខ្ញុំក៏បានចាប់ផ្តើមយំ។ វាក៏បានយំដូចនេះពីរដង ហើយជារៀងរាល់ពេលវាយំម្តងៗ ខ្ញុំត្រូវត្រឡប់មកវិញ ហើយចំណាយពេលជាមួយវាមួយភ្លែត។ ពេលខ្ញុំដើរចេញតាមទ្វារជាលើកទីបី បបូរមាត់ដ៏តូចរបស់វាក៏បានពេបចង់យំទៀត។ នៅពេលនោះ កូនស្រីខ្ញុំក៏បានប្រាប់ខ្ញុំថា “ប៉ា ហេតុអ្វីប៉ាមិនយកវា ទៅជាមួយផង?” អ្នកដែលមានចៅបង្កើត គឺសុទ្ធតែអាចនិយាយប្រាប់អ្នកថា នឹងមានអ្វីកើតឡើងបន្ទាប់។ ចៅរបស់ខ្ញុំក៏បានឡើងជិះឡានទៅជាមួយខ្ញុំ គឺព្រោះតែវាដឹងថាខ្ញុំស្រឡាញ់វា។
យ៉ាងណាមិញ ចិត្តរបស់យើង ដែលស្រេកឃ្លានរកព្រះ ក៏បានទទួលការឆ្លើយតប ដោយសេចក្តីស្រឡាញ់ផងដែរ។ ព្រះគម្ពីរបានធានាដល់យើងថា យើងអាច “ស្គាល់ និងពឹងផ្អែកលើសេចក្តីស្រឡាញ់ ដែលព្រះទ្រង់មានចំពោះយើង”(១យ៉ូហាន ៤:១៦)។ ព្រះទ្រង់មិនបានស្រឡាញ់យើង ដោយសារការអ្វីដែលយើងបានធ្វើ ឬមិនបានធ្វើនោះឡើយ។ សេចក្តីស្រឡាញ់របស់ទ្រង់ មិនពឹងផ្អែកលើភាពសក្តិសមរបស់យើងសោះឡើយ ប៉ុន្តែ ពឹងផ្អែកទៅលើសេចក្តីល្អ និងសេចក្តីស្មោះត្រង់របស់ទ្រង់។ ពេលដែលលោកិយដែលនៅជុំវិញយើង មិនមានសេចក្តីស្រឡាញ់ និងមិនសប្បុរស យើងអាចពឹងផ្អែកលើសេចក្តីស្រឡាញ់ដែលមិនចេះប្រែប្រួលរបស់ព្រះ ជាប្រភពនៃក្តីសង្ឃឹម និងសន្តិភាពរបស់យើង។
ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ បានបង្ហាញព្រះទ័យរបស់ទ្រង់ ដល់យើង តាមរយៈការប្រទានព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ធ្វើជាអំណោយដល់យើង។ យើងពិតជាមានការកម្សាន្តចិត្តណាស់ ដែលបានទទួលការធានាថា ព្រះទ្រង់ស្រឡាញ់យើង ដោយសេចក្តីស្រឡាញ់ដែលមិនចេះចប់ឡើយ! —JAMES…
ការរង់ចាំ ដោយការរំពឹង
ជារៀងរាល់ថ្ងៃទី១ខែឧសភា នៅទីក្រុងអុកស្វឺត ប្រទេសអង់គ្លេស ហ្វូងមនុស្សតែងតែមកជួបជុំនៅពេលព្រឹកព្រលឹម ដើម្បីទទួលស្វាគមន៍រដូវផ្ការីក។ នៅវេលាម៉ោង ៦ព្រឹក ក្រុមចម្រៀងមហាវិទ្យាល័យម៉ាកដាលេន បានបន្លឺសម្លេងច្រៀង ពីលើប៉មម៉ាក់ដាលេន។ មនុស្សរាប់ពាន់អ្នកបានរង់ចាំ ដោយការរំពឹងថា ស្បៃរាត្រីនឹងត្រូវលើកចេញ បន្ទាប់ពីបទចម្រៀង និងសម្លេងជួងបានបន្លឺឡើង។
ជាញឹកញាប់ ខ្ញុំក៏មានការរង់ចាំផងដែរ គឺមិនខុសពីហ្វូងមនុស្សទាំងនោះឡើយ។ ខ្ញុំរង់ចាំ ចម្លើយសម្រាប់ការអធិស្ឋានរបស់ខ្ញុំ ឬរង់ចាំការដឹកនាំមកពីព្រះអម្ចាស់ជាដើម។ ទោះបីជាខ្ញុំមិនដឹងថា ការរង់ចាំរបស់ខ្ញុំ នឹងបញ្ចប់នៅពេលណាពិតប្រាកដក៏ដោយ ក៏ខ្ញុំកំពុងតែរៀនរង់ចំា ដោយការរំពឹង។ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក ១៣០ អ្នកនិពន្ធទំនុកដំកើង បានសរសេរអំពីការមានទុក្ខជាទម្ងន់ ដោយសារគាត់កំពុងប្រឈមមុខនឹងបញ្ហា ដែលហាក់ដូចជាពេលយប់ដែលងងឹតបំផុត។ ក្នុងពេលដែលមានទុក្ខនោះ គាត់ក៏បានសម្រេចចិត្តទុកចិត្តព្រះ ហើយប្រុងចិត្ត ដូចជាអ្នកយាម កំពុងមាននាទីជាអ្នករង់ចាំប្រកាសថា ថ្ងៃភ្លឺហើយ។ គឺដូចដែលគាត់បានពោលថា “ព្រលឹងនៃទូលបង្គំរង់ចាំព្រះអម្ចាស់
ជាជាងពួកយាមល្បាតរង់ចាំភ្លឺឡើង អើ ជាជាងពួកយាមល្បាតរង់ចាំភ្លឺឡើងទៅទៀត”(ខ.៦)។
អ្នកនិពន្ធទំនុកដំកើងបានរំពឹងរង់ចាំព្រះអម្ចាស់ រំដោះគាត់ចេញពីភាពងងឹតនៃបញ្ហាគាត់ ដោយជឿជាក់លើភាពស្មោះត្រង់របស់ទ្រង់ បានជាគាត់មានសេចក្តីសង្ឃឹមថា នឹងអាចអត់ទ្រាំ សូម្បីតែនៅក្នុងពេលដែលគាត់មានទុក្ខក៏ដោយ។ ដោយផ្អែកទៅលើព្រះបន្ទូលសន្យារបស់ព្រះ នៅក្នុងព្រះគម្ពីរទាំងមូល សេចក្តីសង្ឃឹមនោះអនុញ្ញាតឲ្យគាត់ បន្តរង់ចាំ ទោះបីជាគាត់មិនទាន់បានឃើញពន្លឺលេចឡើងក៏ដោយ។
សូមមានសង្ឃឹមឡើង បើសិនជាអ្នកកំពុងតែស្ថិតនៅក្នុងយប់ដ៏ងងឹត នៃបញ្ហាក្នុងជីវិត។ ពន្លឺថ្ងៃនឹងភ្លឺមកដល់ នៅក្នុងជីវិតនេះ…